ប្រទេសថៃផ្តល់ទឹកស្អាតឱ្យប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩

ថ្ងៃអង្គារ៍ ទី០៧ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 587
1

ទីក្រុងបាងកក - គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃអង្គារ៍ ខែឧសភាកន្លងទៅ បានសម្រេចផ្តល់ទឹកស្អាតឲ្យប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ និង​បញ្ចុះតម្លៃទឹក​ជា​ពិសេស​សម្រាប់អ្នក​ប្រើទឹក​លើសចំនួនកំណត់នៃការប្រើប្រាស់មិនគិតថ្លៃ​។ នេះ បើតាមការប្រកាសព័ត៌មានរបស់អាជ្ញាធរទឹកស្អាតថៃ (MWA)

អាជ្ញាធរទឹកស្អាតថៃ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកស្អាត​ត្រូវផ្តល់ជូនដោយឥតគិតថ្លៃ​សម្រាប់លំនៅឋាននីមួយៗ ដែលប្រើប្រាស់អស់ត្រឹម ១០ម៉ែត្រគូប ហើយសម្រាប់លំនៅឋាន​ដែល​ប្រើ​ប្រាស់​លើសពីចំនួនកំណត់នេះ នឹងត្រូវបញ្ចុះតម្លៃ ២០%ពីតម្លៃធម្មតា សម្រាប់រយៈពេល ០៣ខែគិតចាប់ពីថ្ងៃប្រកាសនេះតទៅ រហូតដល់​ខែកក្កដា​ ។

សេចក្តីសម្រេចខាងលើនេះ គឺជាការលើកទឹកចិត្តឲ្យប្រជាជនថៃ ព្យាយាមស្នាក់នៅក្នុងផ្ទះដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើម
កូវីដ-១៩ និងជាការបន្ធូរបន្ថយថ្លៃចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ខណៈបញ្ហាដែលបង្កឡើងដោយជំងឺផ្លូវដង្ហើម កូវីដ-១៩ បានធ្វើឲ្យប្រទេសអាស៊ានមួយនេះ ខាតបង់សេដ្ឋកិច្ចយ៉ាងធំធេង ជាពិសេសទៅលើវិស័យទេសចរណ៍ ។

សូមបញ្ជាក់ថា មុនយុទ្ធនាការបញ្ចុះតម្លៃទឹកនេះ 
កាលពីថ្ងៃចន្ទ ទី២០ ខែមេសាកន្លងទៅ អាជ្ញាធរទឹកស្អាតថៃ បានប្រកាសកាលថានឹងកាត់បន្ថយថ្លៃទឹក ៣ភាគរយដោយស្វ័យប្រវត្តិសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅបាងកក ខេត្តនុនថាបូរី និងខេត្តសាមុតប្រាកាន ក្នុងរយៈពេលបីខែ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ ខណៈស្ថានភាពជំងឹផ្លូវដង្ហើមកូវីដ១៩ រីករាលដាលខ្លាំង ។

អត្ថបទពេញនិយម